Man City នឹង​ត្រូវ​ចំណាយ​ប្រាក់ ៣០ លាន​ផោន សម្រាប់​កីឡាករ​វ័យក្មេង​របស់ Brentford

0

Manchester City គ្រោង​នឹង​នាំ​យក​កីឡាករ Aaron Hickey ជា​ខ្សែការពារ​វ័យក្មេង​ម្នាក់​របស់ Brentford​។

ប្រធាន​ក្លឹ​ប​មេឃ​ខៀវ ចង់​បណ្ដុះបណ្ដាល​កីឡាករ​វ័យក្មេង​រូប​នេះ អោយ​ក្លាយជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ថ្ងៃ​អនាគត​។ Hickey ជា​កីឡាករ​មាន​វ័យ 20 ឆ្នាំ​គាត់​បាន​បង្ហាញ​ថា​គាត់​អាច​លេង​នៅ​កម្រិត​កំពូល​ក្នុង​តួនាទី​ខ្សែការពារ​ឆ្វេង ។

គួរ​រំលឹក​ផង​ដែរ Man City បាន​ចាប់អារម្មណ៍​លើ​ខ្សែការពារ​ឆ្វេង​ជនជាតិ​អា​មេ​រិ​ក Antonee Robinson របស់ Fulham ប៉ុន្តែ City កំពុង​ពិចារណា​លើ​ជម្រើស​មួយ​ផ្សេង​ទៀត​ដោយសារ​តែ Hickey ជា​កីឡាករ​វ័យក្មេង មាន​ទាំង​កាយសម្បទា​មាំមួន ហើយ​ម្យ៉ាងវិញទៀត កីឡាករ​វ័យក្មេង​រូប​នេះ​មាន​តម្លៃ​ទាប​ជាង​៕