ឃាត់ខ្លួនជនសង្ស័យ ២នាក់​ ក្រោយធ្វើសកម្មភាពលួចម៉ូតូ

0

កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣នឹង១០ នាទីនៅចំណុចនៅភូមិអង្គរសណ្តាន់ ឃុំព្រះស្រែ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ មានករណី ចោរកម្មមួយ កើតទ្បើងដែលបង្ករដោយ ចោមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ ពីជនរងគ្រោះឈ្មោះ មុជ សុភក្រ្ក ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ម៉ូតូបាត់បង់ ម៉ាកហុងដា សេ១២៥ ពណ៌ ក្រហម សេរី២០១៧ ពាក់ផ្លាក លេខ ភ្នំពេញ1 GG:2969 ហើយម្ចាស់ម៉ូតូជាបុគ្គលិកមីក្រូហិរញ្ញវត្ថុមហានគរ។

មុនកើតហេតុម្ចាស់ម៉ូតូដែលជនរងគ្រោះបានជិះម៉ូតូមក ប្រមូលប្រាក់ពីប្រពលរដ្ឋ ចំណុចភូមិឃុំកើតខាងលើ ក្រោយមកត្រូវបានក្រុមចោលកាច់ករម៉ូតូ យកទៅបាត់។ ក្រោយកើតហេតុកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងតាមការពិនិត្យ កាមេរ៉ាសុវត្ថិភាព កម្លាំងបានកំណត់មុខសញ្ញាជនសង្ស័យចំនួន២នាក់។ លុះដល់ម៉ោង១៩.៣០នាទីថ្ងៃខែឆ្នាំដដែល បានឃាត់មុខសញ្ញាសង្ស័យ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១ .ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្មាំ រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២ ឈ្មោះ កែវ គីមហួត (ហៅខ្មៅ) ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិព្រែកធំ ឃុំព្រែកធំ ស្រុកពាមជរ ខេត្តព្រៃវែង។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា ពួកគេពិត ជាបានចូលលួចកាច់ករម៉ូតូជនរងគ្រោះ ពិតប្រាកដមែន។ ក្រោយលួចបានពួកគេ ជិះម៉ូតូ យកទៅលក់តាមផ្លូវ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយដូរគ្រឿងញៀន១កញ្ចប់ និងលុយ៦០មុឺនរៀល (ដោយលក់អោយក្រុមគ្រឿងញៀន)។ ពេលលក់បានលុយពួកគេនាំគ្នាផឹងសុីនៅក្រុងភ្នំពេញ ក្រោយមកត្រឡប់មកវិញ មកដល់ចំណុចផ្លូវជាតិលេខ៥ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ វត្ថុតាងដកហូតបានរួមមាន: ម៉ូតូសំរាប់ជិះធ្វើសកម្ម ភាព១គ្រឿងគ្រឿងញៀន១កញ្ចប់តូច .ទូរស័ព្ទដៃ២គ្រឿងនិងសំភារៈសំរាប់កាច់ករម៉ូតូមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕