បរទេស៖ ក្លឹបបិសាចក្រហមកំពុងតែរាប់ថយក្រោយរងចាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយក្រុមលោក Erik ten Hag បានយកឈ្នះទៅលើក្រុម Brighton ដោយបាល់ ១១ម៉ែត្រ ក្នុងលទ្ធផល ៧ទល់នឹង០ ក្នុងវគ្កពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយពួកគេនឹងត្រូវជួបជាមួយនឹង Man City នៅកីឡដ្ឋាន Wembley Stadium។
លោក Ten Hag បានប្រាប់ទៅកាន់ talkSPORT នៅពេលសួរថាតើ Varane អាចជាសះស្បើយនៅពេលណាដែរ? ហើយអាចមកជួយក្លឹបបានឫអត់សម្រាប់ការប្រកួត FA Cup? ថា “ប្រហែល ២-៣សប្តាហ៍ទៀត។ ខ្ញុំគិតថាគាត់អាចមកជួយបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ”៕