រថយន្ត ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយមានអ្នករបួសធ្ងន់ស្រាលដល់ទៅ ២នាក់

0

ត្បូងឃ្មុំ​៖ រថយន្ត​សេរី​ទំនើប ២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស ០២​នាក់ រង​របួសធ្ងន់​ស្រាល នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៩ និង ៣៥​នាទី នៅ​លើ​ផ្លូវ​កៅស៊ូ​ចំណុច​ផ្លូវបំបែក​ជា​បួន ក្បែរ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ ស្ថិត​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​រថយន្ត បណ្តាល​អោយ​មនុស្ស ប្រុស ស្រី ចំនួន ០៥​នាក់ រង​របួសធ្ងន់​ស្រាល ក្នុង​នោះ​មាន​ស្ត្រី ២ នាក់ រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ត្បូងឃ្មុំ ។

បើ​តាម​ការ​បញ្ជាក់ ពី​លោក​វរៈសេនីយ៍ទោ គង់ សី​ហុង អធិការរង​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ចរាចរណ៍ បានអោយ​ដឹង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ នេះ ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​អឹ​ម​ជី​(MG) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BM-2865 បើកបរ​ដោយ​ឈ្មោះ ខៀវ ណា​រុំ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​អូរ​ឫស្សី​ទី​១ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ (​គ្មាន​របួស​) បង្ករ​ជាមួយ​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BP-7873 បើកបរ​ដោយ​ឈ្មោះ ស៊ុន វិចារ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ (​គ្មាន​របួស​) និង​អ្នក​រួម​ដំណើរ​ចំនួន​ន ២​នាក់​ទៀត ក្នុង​នោះ​បណ្តាល​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​ទៀត រង​របួសស្រាល ដោយ​ស្ត្រី ទី​១/​ឈ្មោះ ឈឿ​ន ថា​វី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ទួល​ទំពូង​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ (​របួសធ្ងន់​) និង​ស្ត្រី​ទី​២/​ឈ្មោះ មិ​ញ ណា​វី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភ្នំពេញ (​របួសស្រាល​) ។

លោក​វរៈសេនីយ៍ទោ អធិការរង​ស្រុក​ត្បូងឃ្មុំ បាន​បន្ថែម​ថា តាម​ប្រភព​នៅ​ទីតាំង​កើតហេតុ មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក​អឹ​ម​ជី​(MG) បើកបរ​ពី​ជើង​ទៅ​ត្បូង ឆ្លងផ្លូវ រថយន្ត​ម៉ាក​ស្តា​រិច បើកបរ​ពី​លិចទៅ​កើត​ប្រើប្រាស់​ល្បឿន​លឿន​ទៅ​បុក រថយន្ត​ម៉ាក​អឹ​ម​ជី​(MG) ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ស្តា​រិច ខូ​ត​ខាត​ខាង​មុខ​ខ្លាំង ចំហៀង និង​បែក​កង់​ឡាន មុខ ក្រោយ ខាងឆ្វេង (​ផ្ទុះ​ពោង​សុវត្ថិភាព​) និង​រថយន្ត​ម៉ាក​អឹ​ម​ជី​(MG) ខូចខាត កំណាត់​ខាង​មុខ​ឈាង​ខាងស្តាំ (​ផ្ទុះ​ពោង​សុវត្ថិភាព​) ផង​ដែរ ។ បច្ចុប្បន្ន​រថយន្ត​ទាំំ​ង ពីរ គ្រឿង ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ