Barcelona ចង់បានកូនក្រុម ២រូបនេះរបស់លោក Frank Lampard

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Barcelona កំពុងចាប់អារម្មណ៍ចង់បានកីឡាករ N’Golo Kante និង Pierre-Emerick Aubameyang នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថាក្លឹប Aubameyang ទើបតែចូលរួមជាមួយនឹងក្លឹប Chelsea ពីក្លឹប Barcelona ទើបតែបានរយៈពេលខ្លី ប៉ុន្តែគាត់ត្រូវបានធ្លាក់ចេញពីជម្រើសទី១ នៅរដូវកាលដំបូងបន្ទាប់ពីលោក Thomas Tuchel ត្រូវបានបណ្តេញចេញ។

ដោយឡែក Kante បានខកខានលេងសឹងពេញមួយរដូវកាលដោយសារបញ្ហារបួស ប៉ុន្តែគាត់ហាក់ដូចជាបានត្រលប់ចូលមកទីលានវិញហើយ ហើយគាត់ក៏មិនទាន់បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងថ្មីនោះទេ៕