កីឡាករវ័យ 20 ឆ្នាំរបស់ Celta Vigo គឺជាតារាម្នាក់ក្នុងចំណោមតារាឆ្នើមប្រចាំរដូវកាលនៅ La Liga ហើយគាត់បានធ្វើអោយរំជើបរំជួលនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។
ពានរង្វាន់កីឡាករឆ្នើមប្រចាំខែកុម្ភៈរបស់ La Liga បានទៅលើកីឡាករវ័យក្មេងរូបនេះ ដែលគ្មានអ្នកណានឹកស្មានដល់នោះទេ។ ទាំង Ronald Araujo, Antoine Greizmann, Vinicius Jr និង Karim Benzema ដែលគឺជាតារាឆ្នើមប្រចាំក្រុមរបស់ពួកគេក៏មិនទទួលបានវាដែរ។
ពេលនេះ Gabriel Veiga បានស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងនៅ La Liga ក្នុងឆ្នាំ 2022-23 នេះអាចបញ្ជាក់បានថាជាកីឡាករវ័យក្មេងដ៏គួរឱ្យស្ញប់ស្ញែងសម្រាប់ក្រុម។
Celta ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃ 40 លានអឺរ៉ូ (35 លានផោន / 44 លានដុល្លារ) ក្នុងបញ្ចប់កិច្ចសន្យារបស់គាត់ ហើយនេះគឺជាចំនួនគួរសមសម្រាប់ក្លឹបដែលចង់បានគាត់ ។
ប្រធានក្លឹបលោក Carlos Mourino បាននិយាយថា កីឡាករប្រហែលជានឹងទៅលេងក្លឹបផ្សេងទៀតនៅឆ្នាំក្រោយ ដោយប្រាប់ Cadena Ser ថា៖ «យើងមិនអាចបញ្ជាក់ច្បាស់ពីអនាគត Gabri Veiga ទេ ។ មានក្រុមជាច្រើនបានទូរស័ព្ទមកយើង ហើយសួរយើងថា តើយើងនឹងលក់គាត់ទេ»។
Real Madrid និង Barcelona ជាក្រុមដែលលេចធ្លោជាគេនៅអេស្បាញ ក៏រំពឹងថាអាចនឹងនាំយកខ្សែប្រយុទ្ធដ៏គួរឱ្យចាប់អារម្មណ៍រូបនវ។ ចំណែក Manchester City ក៏ត្រូវបានផ្សាភ្ជាប់ផងដែរ ហើយកិច្ចព្រមព្រៀងមួយនៅទីនោះអាចនឹងកើតឡើង ព្រោះក្លឹបនេះនឹងបាត់បង់ទាំង Ilkay Gundogan និង Bernardo Silva នៅចុងរដូវកាលនេះ។ ក្លឹបនៅអង់គ្លេសផ្សេងទៀតរួមមាន Liverpool, Arsenal, Manchester United និង Newcastle សុទ្ធតែត្រូវបានគេលើកឡើងថា ចង់បានកីឡាកររូបនេះផងដែរ៕