ក្លឹ​ប​អ្នកមាន​បារាំង​ត្រៀម​លុយ​រួច​ជា​ស្រេច​សម្រាប់ Osimhen

0

នេះ​បើ​យោង​តាម Football Insider បានអោយ​ដឹង​ថា Paris Saint-Germain បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​បញ្ចេញ​ប្រាក់​ចំនួន 150 លាន​អឺ​រ៉ូ​ទៅ​ឱ្យ Napoli សម្រាប់​ការ​ផ្ទេរ​របស់ Victor Osimhen​។ ខណៈ​ដែល​ពួក​គេ​បាន​រារាំង​ការ​ចាប់អារម្មណ៍​របស់ Chelsea, Manchester United និង Bayern Munich​។

ខ្សែប្រយុទ្ធ Napoli ស៊ុត​បញ្ចូល​ទី​បាន 26 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ចំនួន 5 ដង​ក្នុង 31 ប្រកួត​ដែល​នាំ​ឱ្យ Napoli ក្លាយជា​ម្ចាស់​ជើងឯក Serie A ។

កិច្ចសន្យា​របស់ Osimhen នៅ​កីឡដ្ឋាន Stadio Diego Armando Maradona គ្រោង​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ 2025 ទោះបីជា​ក្លឹ​ប​ផ្សេង​ៗ​ចង់​ចុះហត្ថលេខា​លើ​រូបគេ​ភ្លាម​ៗ​ក៏​ដោយ​៕