វាជារដូវកាលដែល Chelsea បានធ្លាក់ក្នុងភាពដុនដាមយ៉ាងខ្លាំង សម្រាប់ក្រុមតោខៀវស្ថិតក្នុងចំណាត់ថ្នាក់លេខ 11 នៅក្នុងតារាង Premier League។
បន្ទាប់ពីការតែងតាំងលោក Frank Lampard ជាគ្រូបង្វឹកបណ្ដោះអាសន្ន យើងសង្កេតឃើញថានៅតែមិនមានភាពល្អប្រសើរឡើងវិញនៅឡើយនោះទេ។
ក្នុងកាលៈទេសៈនេះ Chelsea កំពុងសម្លឹងឃើញកីឡាករជើងឯក World Cup អាហ្សង់ទីនឆ្នាំ 2023 ។ ប៉ុន្តែពួកគេនឹងត្រូវចំណាយប្រាក់ជាច្រើន ប្រសិនបើពួកគេចង់ទិញគាត់។
យោងតាមគេហទំព័រ Calciomercatoweb បានឱ្យដឹងថា Inter បានស្នើតម្លៃផ្ទេរ 100 លានអឺរ៉ូ ថែមទាំងបូកបញ្ចូលកីឡាករ Romelu Lukaku ដើម្បីផ្ទេរយកកីឡាករ Lautaro Martinez ៕