ក្លឹបមួយនេះ ហ៊ានចំណាយលុយ ១៥០លានអឺរ៉ូ ដើម្បីទិញយក Osimhen របស់ Napoli

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Manchester United មាន​ការ​តាំង​ចិត្ត​ខ្លាំង​ជាង Chelsea ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Victor Osimhen របស់ Napoli។

នៅពេលបច្ចុប្បន្ននេះក្លឹបមានកីឡាការ Anthony Martial និង Wout Weghorst ដែលជាជម្រើសខ្សែប្រយុទ្ធ ប៉ុន្តែពួកគេទាំង ២នាក់ទើបតែអាចរកបាន​៩គ្រាប់ប៉ុណ្ណោះសម្រាប់រដូវកាលនេះ។

លោក Erik ten Hag កំពុងស្វែងរកនៅការពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួននៅរដូវក្តៅ ហើយបើយោងតាមប្រភពដដែរបានអោយដឹងថា United គឺមានជំនឿចិត្ខ្លាំងក្នុងការនាំយក Osimhen ចេញពីក្លឹប Napoli។

ក្រៅពិក្លឹប Man Utd ក៏មាន Chelsea និង PSG ដែលត្រូវាបានរាយការណ៍ថាចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៤ឆ្នាំរូបនេះ ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយបានអោយដឹងថាលោក Aurelio De Laurentiis នាយកក្លឹប Napoli នឹងធ្វើគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីរក្សាកីឡាកររូបទុកនៅកីឡដ្ឋាន Diego Armando Maradona បន្តទៀត។ ប៉ុន្តែសំណើរតម្លៃ ១៥០លានអឺរ៉ូ ប្រហែលវាសាកសមនឹងធ្វើអោយបង់បង់នៅការព្យាយាមរក្សាទុកខ្សែប្រយុទ្ធរូបនេះ ៕