កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង បញ្ជល់មាន់។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០នឹ ង៤០នាទី ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរការ កោះ ស្រុកគងពិសី ។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៤នាក់នោះរួមមាន៖
-ឈ្មោះ ប៉ិល នាង ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំណប់ ឃុំរកាកោះ ស្រុកគងពិសី
-ឈ្មោះ លី ដែន ភេទប្រុស អាយុ២៧ឆ្នាំ
-ឈ្មោះ វី វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
-ឈ្មោះ ទីវ ចក់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន២ក្បាល, កន្ត្រកដាក់មាន់ចំនួន១, ស្កុតសំរាប់តខ្នាយមាន់ចំនួន១៧ដុំ, ម៉ូតូ៤គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចំណាត់ការនីតិវិធីបន្ដ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ