Manchester United សម្លឹង​ឃើញ​អ្នក​ជំនួស​តំណែង David De Gea

0

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា លើ​អ្នកចាំទី Wojciech Szczesny របស់ Juventus ហើយ​ចង់​នាំ​គាត់​ត្រឡប់​មក Premier League វិញ​បន្ទាប់​ពី​ចាក​ចេញពី Arsnal កាលពី​ឆ្នាំ 2015​។

យោង​តាម Tutti Mercato បានអោយ​ដឹង​ថា កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ​អាច​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​ជាមួយនឹង​អនាគត​របស់ David De Gea កាន់តែ​ខិត​ជិត​នឹង​ការ​បញ្ចប់​កុងត្រា ជាមួយ​ក្រុម​បិសាច​ក្រហម​។ ហើយ Szczesny ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ជំនួស​ដ៏​សាក​សម​សម្រាប់​ក្រុម​របស់​លោក Erik Ten Hag ប្រសិនបើ​អ្នក​ការពារ​សំណាញ់​ទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​ចាកចេញ​៕