បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Razon របស់ម៉ិកស៊ិក បានអោយដឹងថាក្លឹប Newcastle បានតាមដានយ៉ាងស្អិតចំពោះកីឡាករវ័យ ២១ឆ្នាំរបស់ Feyenood គឺ Santiago Gimenez បន្ទាប់ពីគាត់បានបង្ហាញទម្រង់លេងយ៉ាងលេងនៅក្នុងរដូវកាលនេះ។
ក្នុងនោះក៏មានក្លឹបផ្សេងទៀតចាប់អារម្មណ៍ចំពោះកីឡាកររូបនេះផងដែរ ដូចជា Benfica, FC Porto, Crystal Palace និង Brighton & Hove Albion។ ដូច្នេះក្លឹបសារិកាព្រៃ ត្រូវធ្វើការប្រកួតប្រជែងខ្លាំងប្រសិនបើចង់បានកីឡាកររូបនេះ៕