កំពង់ឆ្នាំង៖ នៅនៅថ្ងសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១យប់ នៅចំណុចថ្នល់តូច ស្ថិតក្នុងភូមិកំពង់អួ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កើតមានករណីរន្ទះបាញ់ បណ្ដាលឱ្យស្លាប់គោចំនួន ៨ ក្បាលជារបស់ប្រជាពលរដ្ឋពីរនាក់ ÷
១.ឈ្មោះ នួន សាវុធ ភេទប្រុសអាយុ ៦៥ ឆ្នាំ ស្លាប់គោអស់ ៥ ក្បាល ។
២.ឈ្មោះ អុន គឹមអៃ ភេទប្រុសអាយុ ៣៥ ឆ្នាំ ស្លាប់គោអស់ ៣ ក្បាល អ្នកទាំងពីររស់នៅភូមិ សិរី ឃុំ ខុនរ៉ង ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ