ស្រឡាញ់គ្នារហូតដល់ថ្នាក់រួមភេទ!! ចុងក្រោយប្រុសត្រូវជាប់ខ្នោះ ដោយសារបណ្តឹងម្តាយស្រី

0

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល បានទទួលពាក្យបណ្តឹងពីឈ្មោះ ឈួម ផល អាយុ៤២ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ មានករណីរួមភេទជាមួយកូនស្រីរបស់ខ្លួនឈ្មោះ រ-សន ជាអនីតិជនអាយុក្រោម១៥ឆ្នាំ​ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទុយ វិឆៃ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទុយ វិឆៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល​ខេត្តបាត់ដំបង។ សមត្ថកិច្ចបានធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានស្រលាញ់គ្នាជាមួយឈ្មោះ រ-សន រយៈពេលជិត ០១ឆ្នាំមកហើយនិងបានរួមភេទជាមួយគ្នាដោយគ្មានអ្នកណាបង្ខិតបង្ខំឡើយ ពិតប្រាកដមែន។

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកបវេលកំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ