ភេទទី៣ម្នាក់ សម្រេចចិត្តបញ្ចប់ជីវិត ព្រោះខឹងប្រុសស្នេហ៍សុំបែក

0

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤និង៤៥នាទី នៅចំណុចផ្ទ:ជួលក្រុមទី០៣ ភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ ម៉ៅ ថេប ភេទប្រុស (ភេទទីបី) អាយុ ២៧ឆ្នាំ មានទីលំនៅស្នាក់នៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសំពៅលូន សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ម៉ៅ ថេប ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ដោយមូលហេតុខូចចិត្តនិងប្រុសស្នេហ៍របស់ខ្លួនសុំបែក។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ