Pavard ជាគោលដៅរបស់ក្លឹបយក្សចំនួន ២នៅអង់គ្លេស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Manchester City ចង់ចុះហត្ថលេខាយកខ្សែការពារខាងស្តាំរបស់ក្លឹប Bayern Munich គឺ Benjamin Pavard នៅរដូវក្តៅនេះ ខណៈពេលដែលក្លឹប Manchester United និង Real Madrid ក៏ចាប់អារម្មណ៍កីឡាករនេះដែរ។

កុងត្រារបស់ Pavard គឺនឹងផុតនៅឆ្នាំ២០២៤ខាងមុខ ស្របពេលដែលក្លឹបក៏ចង់បន្តកុងត្រាថ្មីជាមួយគាត់ផងដែរ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះចង់ចាំរហូតដល់រដូវក្តៅសិន ទើបគាត់ធ្វើការសម្រេចចិត្ត។

កីឡាករ Pavard បាននិយាយជាសាធារណៈនៅសប្តាហ៍នេះថា “នៅពេលនេះមិនទាន់មានការពិភាក្សាណាមួយជាមួយនឹងក្លឹបនោះទេ ដោយពួកយើងផ្តោតលើគោលដៅរបស់ក្លឹបនៅរដូវកាលនេះ”។

គាត់បានបន្ថែមថា “ខ្ញុំគ្រាន់តែចង់ព្យាយាមលេងអោយអស់ពីសមត្ថិភាព និងចង់ឈ្នះពានរង្វាន់។ ពួកយើងនឹងដឹងនៅរដូវក្តៅនេះ”៕