ប្រហែលជាគេចមិនផុតពីក្លឹបធំៗ នៅអង់គ្លេសទាំង ៣នេះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United, Liverpool និង Tottenham បាននឹងកំពុងចាប់អារម្មណ៍ចំពោះខ្សែការពារ Kim Min-jae របស់ក្លឹប Napoli។

ដោយក្នុងនោះ Spurs ជាក្លឹបមួយដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេចំពោះខ្សែការពារកូរ៉េខាងត្បូងមួយនេះ ប៉ុន្តែតម្លៃខ្លួនរបស់គាត់ គឺមានតម្លៃថ្លៃណាស់ចាប់តាំងពីប្តូរមកលេងនៅក្របខណ្ឌអ៊ីតាលី សេរី A។

គួរបញ្ជាក់ថា Kim មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤០លានផោន ស្របពេលក្លឹប Napoli កំពុងព្យាយាមអោយគាត់បន្តនៅកុងត្រាថ្មីជាមួយនឹងក្លឹបផងដដែរ៕