បរទេស៖ ក្លឹប Leicester បានបណ្តេ្លក់ Brendan Rodgers ចេញពីតំណែងនៅក្នុងសប្តាហ៍នេះ ដោយបញ្ចប់នៅការដឹកនាំរបស់គាត់នៅក្លឹបកញ្ច្រោងនេះក្នុងរយៈពេល ៤ឆ្នាំរបស់គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹបបានធ្វើការពិចារណាទៅលើបេក្ខភាពមួយចំនួន ដែលសាកសមក្នុងការមកដឹកនាំជាគ្រូបង្គោល ដោយក្នុងនោះលោក Marsch ក៏ជាជម្រើសមួយផងដែរ។
ក្នុងនោះ Rafa Benitez ក៏ជាបេក្ខភាពមនាក់ផងដែរ ដែលមានព័ត៌មានលេចលឺក្នុងការមកដឹកនាំ Leicester ប៉ុន្តែគាត់មិនមែនជាជម្រើសតែម្នាក់នោះទេ។ Leicester បានសម្លឹងឃើញនៅបេក្ខភាពមួយចំនួនផងដែរ ដោយរួមមាន Marsch, Oscar Garcia និង Ralph Hasenhuttl៕