ធ្វើមុខឡើងស្អុយពេលត្រូវសមត្ថកិច្ចចាប់បាន ពាក់ព័ន្ធនឹងករណី

0

ភ្នំពេញ​៖​ ដោយ​មានការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​និង​ការ​ចង្អុលបង្ហាញ​ណែនាំ​ផ្ទាល់​ពី​លោក​វ​រះ​សេនីយ៍​ឯក​.​ម៉​ន​.​វុ​ធី​ជា​អធិការ​នគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ​និង​លោក​វ​រះ​សេនីយ៍​ត្រី ទូច ទី នាយ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ទី​៣១​ខែ មីនា ឆ្នាំ​២០២៣​នៅ​ថ្ងៃ សុក្រ​១០​កើត​ខែ ចេត្រ​ឆ្នាំ ខាល​ចត្វា​ព ស​២៥៦៦ មាន​ករណី លួច​ម៉ូតូ​ចំនួន​១​លើក​នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាង​ត្បួ​ង សង្កាត់ កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រោយមក​កំលាំង​ប៉ុស្ដិ៍ បាន​សហ​ការណ៍​ជាមួយ កំលាំង ជំនាញ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ មានឈ្មោះ ស៊ុន រ៉ា​យុទ្ធ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ ប៉ប្រក​ខាងជើង សង្កាត់ កា​កាប​១ ខណ្ឌ ពោធិ៍​សែន​ជ័យ ភ្នំពេញ​ និងឈ្មោះ វឿ​ន លី​ហួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ ដី​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ ភ្នំពេញ​។​ក្រោយ​ឃាត់ខ្លួន​មក​ប៉ុ​ស្ថិ៍ ធ្វើកា​សាកសួរ​រួច​មក​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លើយ​សា​ភាព​ថា​រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​នគរបាល​កា​កាប​ទី​១​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១