Erik ten Hag ហាក់មិនពេញចិត្ត Aaron Wan-Bissaka និង Diogo Dalot!! ទើបគាត់ចង់បានកីឡាកររូបនេះមកទៀត

0

បរទេស៖ ទោះបីក្លឹបបិសាចក្រហមមាន Aaron Wan-Bissaka និង Diogo Dalot សម្រាប់តំបន់ការពារខាងស្តាំរបស់ខ្លួនហើយ ប៉ុន្តែ Erik ten Hag នៅតែមានអារម្មណ៍ថាចង់ពង្រឹងនៅតំបន់នេះដដែរ។ ដោយសារតែគំនិតមួយនេះ ក្លឹបបិសាចក្រហមអាចនឹងនាំយកកីឡាករណាម្នាក់មកកាន់ទឹកដី Old Trafford។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Deutschland បានអោយដឹងថាមានការពិភាក្សាគ្នារវាងក្លឹប Man United និងអ្នកតំណាងអោយកីឡាករ Frimpong ដោយភាគីទាំង២ សម្លឹងរកមើលឪកាសដែលអាចព្រមព្រៀងគ្នាបាន។ វានៅមានផ្លូវវែងឆ្ងាយទៀត មុននឹងមានការវិវត្តន៍ទៅមុខទៀតចំពោះរឿងនេះ ប៉ុន្តែខ្សែការពារវ័យ ២២ឆ្នាំរូបនេះ បើកចំហរចំពោះគំនិតចាកចេញពី Leverkusen៕