បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាវាអាចជាការពិបាកដែលក្លឹប Chelsea ត្រូវបញ្ចុះបញ្ចូលលោក Luis Enrique អោយមកទទួលតំណែងជាគ្រូបង្គោលនៅក្លឹប Chelsea ដោយសារតែគាត់បានព្រមព្រៀងជាមួយនឹងក្លឹបនៅ Atletico Madrid ដើម្បីមកជំនួសកន្លែងរបស់ Diego Simeone។
តាមប្រភពដដែរបានអោយដឹងថា Enrique គឺជាបេក្ខភាព ជាមួយនឹងអតីតគ្រូបង្គោលក្លឹប Bayern Munich គឺ Julian Nagelsmann ដែលអាចនឹងមកជំនួសកន្លែងរបស់ Graham Potter ដែលត្រូវបានក្លឹបបណ្តេញចេញ។
ទោះបីជាយ៉ាងណាក៏ដោយ Enrique អាចនឹងមកដឹកនាំក្លឹប Chelsea លុះត្រាតែផែនការរបស់គាត់នៅ Atletico Madrid ត្រូវបានផ្លាស់ប្តូរ៕