កីឡាករ ៥​រូប​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​នៅ La Liga រដូវ​កាល ២០២២-២៣ នេះ (​មាន​វី​ដេ​អូ​)

0

La Liga ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាលី​គ​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក​។ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ លី​គ​អេ​ស្ប៉ា​ញ​បាន​ទាក់ទាញ​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ដូច​ជា​ក្លឹ​ប Real Madrid និង Barcelona គឺជា​ក្រុម​ដែល​លេចធ្លោ​ជាងគេ​។

ក្លឹ​ប​ទាំងនេះ​អាច​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​ដល់​កីឡាករ ដោយសារ​តែ​ពួក​គេ​មាន​ប្រាក់​ចំណូល​ច្រើន ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ៗ​ដូច​ជា ការ​លក់​សំបុត្រ វត្ថុ​អនុស្សាវរីយ៍ និង​ការ​លក់​សិទ្ធ​ផ្សាយ​។

ជា​លទ្ធផល ពួក​គេ​អាច​ទាក់ទាញ និង​រក្សា​បាន​នូវ​កីឡាករ​បាល់ទាត់​ល្អ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក ដែល​ធ្វើ​ឱ្យ La Liga ក្លាយ​ជាលី​ក​ដែល​មានការ​ប្រកួតប្រជែង និង​គួរ​ឱ្យ​រំភើប​បំផុត​ក្នុង​ការ​ទស្សនា​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ ៥​រូប​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ La Liga រដូវ​កាល ២០២២-២៣ នេះ​៖
#5 Vinicius Junior បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹ​ប Real Madrid ទទួល​បាន 1.67 លាន​អឺ​រ៉ូ​ក្នុង​មួយ​ខែ
#4 David Alaba បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹ​ប Real Madrid ទទួល​បាន 1.88 លាន​អឺ​រ៉ូ​ក្នុង​មួយ​ខែ
#3 Sergio Busquets បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹ​ប Barcelona ទទួល​បាន 1.91 លាន​អឺ​រ៉ូ​ក្នុង​មួយ​ខែ
#2 Robert Lewandowski បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹ​ប Barcelona ទទួល​បាន 2.17 លាន​អឺ​រ៉ូ​ក្នុង​មួយ​ខែ
#1 Eden Hazard បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹ​ប Real Madrid ទទួល​បាន 2.25 លាន​អឺ​រ៉ូ​ក្នុង​មួយ​ខែ