បរទេស៖ Messi នឹងត្រូវផុតកុងត្រាជាមួយនឹងក្លឹប PSG នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ ខណៈក្លឹបមិនទាន់ឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាថ្មីណាមួយជាមួយនឹងខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាកីឡាករវ័យ ៣៥ឆ្នាំរូបនេះ បង្ហាញពីបំណង់ចង់ស្នាក់នៅអោយបានយូរនៅ PSG បន្ទាប់ពីចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ប៉ុន្តែអ្វីៗហាក់ប្រែប្រួលនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ឥលូវនេះ Messi ខិតជិតក្នុងការចាកចេញពីក្លឹប PSG ហើយ ស្របពេលចង់រក្សាទុក ប្រសិនជាគាត់ព្រមដាក់ប្រាក់ឈ្នួលរបស់ខ្លួន។
បើយោងតាមប្រភពដដែរបានអោយដឹងថា Messi អាចទទួលបានច្រើនជាង ៣លានអឺរ៉ូ ក្នុងមួយខែនៅ PSG ដែលបានធ្វើអោយក្លាយជាកីឡាករទី៣នៅក្នុងក្លឹប បន្ទាប់ពី Kylian Mbappe និង Neymar។ ដោយតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថា PSG កំពុងជួបការលំបាក ដោយអាចនឹងត្រូវមានបញ្ហាទាក់ទងនឹង Financial Fair Play (FFP) ដែលកត្តាបានទាមទារអោយកាត់នៅប្រាក់ឈ្នួលរបស់ Messi រហូតដល់ទៅ ៣០% សម្រាប់រដូវកាលបន្ទាប់ៗ។
តាមប្រភព L’Equipe បានអោយដឹងថា Messi កំពុងសម្លឹងមើលកិច្ចព្រមព្រៀងរបស់ PSG មុននឹងពិចារណាទៅលើកុងត្រាថ្មី ដោយភាគីទាំង២ កំពុងធ្វើការចរចាគ្នា។
គួរបញ្ជាក់ថា Messi កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍របស់ Barcelona ក្នុងការនាំយកគាត់ត្រលប់ទៅកាន់ Camp Nou វិញ។ ស្របពេលនេះ ក្លឹប Inter Miami នៅក្របខណ្ឌលីគអាមេរិក និង Al-Hilal នៅក្របខណ្ឌលីគអារ៉ាប់ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរយករូបគាត់ផងដែរ៕