សាហាវណាស់!! កាន់កាំបិតប៉័ងតោ​ចូលកាប់ដល់ក្នុងបន្ទប់ជួលជនរងគ្រោះតែម្តង

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២១:៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ម្តុំ​វត្ត​តាំង​កសាង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​យក​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៩:២០​នាទី​។ ជន​រង​គ្រោះ​ឈ្មោះ អាន ស័​រលី​ញ ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ ចាន់ វិសាល ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​៖ កាំបិតប៉័ងតោ ពណ៌ ស ដង​ឈើ ចំនួន ០១ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ