ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រោះតែជួបហេតុការណ៍មួយនេះ

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវ​លេខ​១៤៣ ត្រង់​ចំណុច​ភូមិ​បិ​ល ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​រថយន្ត ១គឿ​ង​ម៉ាក DAEWOO ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-5688 ( រថយន្ត​មន្ទីរ​សារ​ធារ​ណ​ការណ៍​ខេត្តកំពង់ស្ពឺ​) បើកបរ​ដោយ​ឈ្មោះ ម៉​ម វិ​រៈ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កំណប់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ ១គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ខៀវ ម៉ៅ ភេទ​ប្រុស អាយុ ៥២ឆ្នាំ រស់នៅ​ភូមិ​ក្រាំង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា រួច​បត់​ឆ្លងផ្លូវ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស និង​ខូចខាត​សម្ភារ​ដូច​ជា​៖

– ​ស្លាប់​មនុស្ស ១នាក់​ប្រុស ( ខៀវ ម៉ៅ ) ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ
-​ ខូចខាត​រថយន្ត ១​គ្រឿង​ស្រាល
-​ ខូចខាត​ម៉ូតូ ១​គ្រឿង​ធ្ងន់
-​ ចំពោះ​វត្ថុ​តាង​ទាំង២ រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្គុះ៕

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ