Klopp អាចនឹងផ្ទេរខ្សែបម្រើរូបនេះ ជំនួសអោយការផ្ទេរយក Bellingham

0

បរទេស៖ ក្រោយក្លឹប Liverpool តាមដានទៅលើខ្សែបម្រើតម្លៃ ៩០លានផោនរបស់ក្លឹប Borussia Dortmund គឺ Jude Bellingham រយៈពេលជិត១ឆ្នាំមកហើយ ស្រាប់តែពេលនេះពួកគេបានប្តូរនៅគោលដៅរបស់ខ្លួនទៅលើកីឡាករថ្មីសម្រាប់រដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ givemersport បានអោយដឹងថាខ្សែបម្រើក្លឹប Brighton & Hove Albion គឺកីឡាករ Moises Caicedo ដែលមានព័ត៌មានចចាមអារាមជាមួយនឹងក្លឹប Arsenal តាំងពីខែមករា ក៏ស្ថិតនៅក្រោមការតាមមើលរបស់ក្លឹបហង្សក្រហមដូចគ្នា។ ទោះបីជាយ៉ាងណា តម្លៃខ្លួនរបស់គាត់ក៏មិនថោកនោះដែរ ដោយក្លឹប Brigton បានដាក់លក់គាត់ក្នុងតម្លៃប្រមាណ ៩០លានផោន ដែលតម្លៃនេះបានឡើងនៅប៉ុន្មានឆ្នាំនេះ៕