បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថា Inter Miami គឺមានសង្ឃឹមជាងគេក្នុងការនាំយកប្រធានក្រុម Barcalona គឺកីឡាករ Sergio Busquets និងតារាឆ្នើមរបស់ក្លឹប PSG គឺ Lionel Messi នៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ Busquets នឹងទទួលបានសំណើរក្នុងការបន្តកុងត្រាមួយឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលដ៏ទាប ហើយការសម្រេចចិត្ត គឺអាស្រ័យទៅលើកីឡាករ។ ជាមួយគ្នានេះ Messi ក៏ត្រូវបានចាប់អារម្មណ៍ដោយ Barcelona និងក្លឹប Al-Hilal ផងដែរ។ ខណៈក្លឹប PSG បាននឹងកំពុងព្យាយាមបន្តកុងត្រាថ្មីជាមួយនឹងគាត់ផងដែរ៕