កណ្ដាល៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង០៥នាទី នៅលើស្ពានមិត្តភាពកម្ពុជា-ចិន(ស្ពានព្រែកក្តាម) ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ករទ្បើងដោយខ្លួនឯង(ម៉ូតូបុករះជាមួយនឹងបង្កាន់ដៃស្ពាន)។ បណ្ដាលអោយ៖
-រងរបួសធ្ងន់ ០១នាក់(ប្រុស)
-ខូចខាតម៉ូតូ ០១គ្រឿង(ស្រាល)
នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 (ឆ្នាំផលិត2010) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AY-5182 បើកបរឈ្មោះ វ៉ា សួង ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង(ពាក់មួកសុវត្ថិភាព-រងរបួសធ្ងន់)។ បើកបរមានទិសដៅពីត្បូង ទៅជើង ឡើងស្ពានព្រែកក្តាមទៅទិសដៅខាងកើត លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ(ចំណុចដៃស្ពានកោងឡើង) ក៏បានបុករះជាមួយនឹងបង្កាន់ដៃស្ពាន បណ្តាលអោយដួលម៉ូតូ និងធ្លាក់អ្នកបើកបរម៉ូតូមកក្រោមស្ពាន បណ្តាលអោយរងរបួសធ្ងន់ ។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
ចំពោះវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ