ក្លឹ​ប​ធំ​នៅ Premier League ចំនួន​បី​ចង់បាន Alessandro Bastoni

0

ខ្សែការពារ Alessandro Bastoni របស់​ក្លឹ​ប Inter Milan ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ចាក​ចេញពី​លី​គ​អ៊ី​តា​លី​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

ខ្សែការពារ​វ័យ 23 ឆ្នាំ​នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំ 2024 នេះ ហើយ​ក្លឹ Inter Milan សង្ឃឹមថា​គាត់​នឹង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹ​ប​។

បើ​យោង​តាម​របាយការណ៍​ពី Fichajes បាន​អះអាង​ថា​ក្លឹ​ប​នៅ Premier League ចំនួន​បី​កំពុង​ព្យាយាម​លើ​ការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ​រូប​នេះ​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា​ក្លឹ​ប Tottenham Hotspur, Chelsea និង Manchester City កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កីឡាករ​វ័យ 23 ឆ្នាំ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ពួក​គេ​៕