Real Madrid កំពុង​ដាក់​ការ​ចាប់អារម្មណ៍​លើ​កីឡាករ Chelsea

0

យោង​តាម​របាយការណ៍​ពី AS របស់​អេ​ស្ប៉ា​ញ​បានអោយ​ដឹង​ថា Real Madrid កំពុង​រៀបចំ​ផែនការ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​ខ្សែការពារ Reece James របស់ Chelsea ។

James ត្រូវ​បាន​ចុះ​កិច្ចសន្យា​នៅ​ក្លឹ​ប​ភាគ​ខាងលិច​ទីក្រុង​ឡុ​ង​ដ៍រ​ហូត​ដល់​ឆ្នាំ 2028 ហើយ​ជា​កីឡាករ​ដែល​ទទួល​បានការ​គោរព​ស្រលាញ់​បំផុត​ក្នុង​ចំណោម​ក្រុម និង​បុគ្គលិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Chelsea នឹង​ត្រូវ​បង្ខំចិត្ត​លក់​កីឡាករ​ជា​ច្រើន​ក្នុង​រដូវក្តៅ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់ FFP ហើយ Madrid ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់បាន​ខ្សែការពារ​រូប​នេះ​៕