ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ២១ និង ០០ នាទី កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ នៃ​អធិការ​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​គ្នាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពី​បទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ដោយ​ជនសង្ស័យ​ឈ្មោះ តោ សុ​ជា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ពៅ រ៉ា​វុ​ធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ