Xavi សម្លឹងឃើញខ្សែបម្រើជម្រើសជាតិម៉ារ៉ុក

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato.net បានអោយដឹងថាតារាឆ្នើមម៉ារ៉ុក Sofyan Amrabat កំពុងជម្រុញអោយមានការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ។ បើតាមប្រភពដដែរ បានអោយដឹងថាក្លឹបបម្រើក្លឹប Fiorentina រូបនេះ​កំពុងសម្លឹងឃើញការផ្ទេរដ៏ធំមួយក្នុងអាជីពរបស់គាត់ ហើយក្លឹប Barcelona ជាគោលដៅរបស់ខ្សែបម្រើរូបនេះ។

គួរបញ្ជាក់ក្លឹបនៅអេស្ប៉ាញមួយនេះ ក៏ចង់ចុះហត្ថលេខារកគាត់ដែរ ប៉ុន្តែមិនមានអ្វីជោគជ័យនោះទេ ដោយសារតែពាក្យចចាមអារាមនេះ កើតឡើងនៅថ្ងៃចុងក្រោយនៅទីផ្សាដោះដូរកីឡាករ។

ប៉ុន្តែនៅរដូវក្តៅនេះ Xavi អាចនឹងសម្លឹងមើលទៅការស្ថានភាពរបស់កីឡាករ Amrabat៕