PSG ប្រជែង​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ Napoli

0

យោង​តាម Foot Mercato បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​អ្នកមាន​បារាំង PSG បាន​ចូល​ប្រជែង​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​កណ្ដាល Kim Min Jae របស់ Napoli នៅ​រដូវក្តៅ​។

យោង​តាម​របាយការណ៍​ខាងលើ ទីប្រឹក្សា​កីឡា​របស់ PSG លោក Luis Ocampos កំពុង​តែ​ដាក់​សំណើរ​សម្រាប់​ខ្សែការពារ​កណ្តាល ខណៈ​ដែល​គាត់​បាន​សម្លឹង​មើល​ការ​កែប្រែ​ប្រព័ន្ធ​ការពារ​ឡើង​វិញ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង​ក៏​បាន​ណែនាំ​ផង​ដែរ​ថា កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ពី 45 លាន​អឺ​រ៉ូ ទៅ 50 លាន​អឺ​រ៉ូ​។

ទោះបីជា​តម្លៃ​នេះ​កើនឡើង​ដល់ 52.5 លាន​អឺ​រ៉ូ​ក៏​ដោយ​ក៏​ក្លឹ​ប​យក្ស​របស់​បារាំង​នឹង​មិន​មាន​បញ្ហា​ក្នុង​ការ​ចំណាយ​ប្រាក់​សម្រាប់​ខ្សែការពារ​កំពូល​រូប​នេះ​ដែរ​៕