Man Utd ហ៊ានថែមអ្នកចាំទីរូបនេះ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Harry Kane

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាក្លឹប Manchester United អាចនឹងទាញយកអត្តប្រយោជន៍ពីការចាប់អារម្មណ៍របស់ក្លឹប Tottenham Hotspir ទៅលើអ្នកចាំទី Dean Henderson ដើម្បីចរចាក្នុងការផ្ទេរយក Harry Kane។

ក្លឹបបិសាចក្រហមបានផ្តោតទៅលើខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស Marcus Rashford ហើយកំពុងស្វែងរកខ្សែប្រយុទ្ធដើម្បីចាប់ដៃគូជាមួយកីឡាករអន្តរជាតិអង់គ្លេស។

ស្របពេលដែល Kane ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប។ លោក Erik ten Hag អាចនឹងថែម Dean Henderson សម្រាប់ការចរចារយកខ្សែប្រយុទ្ធរូបនេះ៕