Gundogan ត្រៀមខ្លួនទៅចូលរួមជាមួយនឹងក្លឹបនៅអេស្ប៉ាញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខ្សែបម្រើ Ilkay Gundogan មានគោលដៅផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona ជាមួយគ្នានេះលោក Xavi ចង់បានខ្សែបម្រើផងដែរ។

កីឡាកររូបនេះបានបាត់បង់ប្រជាប្រិយរបស់ខ្លួននៅ Etihad ហើយធ្វើអោយគាត់មានបំណងចង់ចាកចេញ។

ទោះបីជា Man City ចង់ឱ្យគាត់បន្តស្នាក់នៅ និងបន្តកិច្ចសន្យាក៏ដោយ ប៉ុន្តែចិត្តរបស់គាត់បានជ្រើសរើសយក Barcelona ទៅហើយ។ ដោយក្លឹបនៅអេស្បាញ៉មួយនេះអាចនឹងអោយកុងត្រា ២ឆ្នាំដល់គាត់៕