យោងតាមសារព័ត៌មាន Goal បានអោយដឹងថាលោក Ramy Abbas Issa ភ្នាក់ងាររបស់កីឡាករ Mohamed Salah បានបដិសេធរាល់ពាក្យចចាមអារ៉ាមដែលលេចឮថា ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះនឹងចាកចេញពីកីឡដ្ឋាន Anfield នៅពេលឆាប់ៗខាងមុខនេះ។
វាជាការពិតមែនដែលសារព័ត៌មានមិនច្បាស់ការណ៍មួយបានបញ្ជាក់ថា Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ PSG និងក្រុមនៅក្របខណ្ឌ La Liga ដោយសារតែការធ្លាក់ចុះរបស់ Liverpool ក្នុងរដូវកាលនេះ ទោះជាយ៉ាងណាក៏ដោយលោក Abbas Issa បាននិយាយថាមិនមានការពិភាក្សាការផ្ទេររវាងកីឡាកររបស់យើង និងក្លឹបណាមួយទេ៕