Khvicha Kvaratskhelia គឺជាកីឡាករឆ្នើមមួយរូបរបស់ Napoli ក្នុងរដូវកាលនេះ ដោយស៊ុតបាន 14 គ្រាប់ និងបញ្ជូនបាល់បាន 15 ដងក្នុងការបង្ហាញខ្លួន 30 ប្រកួត។ ការបង្ហាញទម្រង់លេងរបស់គាត់ បានទាក់ទាញភ្នែករបស់ក្លឹបធំៗមួយចំនួននៅអឺរ៉ុប រួមទាំង PSG ផងដែរ។
ឥឡូវនេះបើយោងតាម Le10Sport បានឲ្យដឹងថាក្លឹប PSG បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដេញថ្លៃ 180 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបនៅរដូវក្តៅ ដើម្បីកែលម្អក្រុមអោយមានភាពល្អប្រសើរឡើងវិញ៕