Liverpool ចូលមកប្រជែងទិញកីឡាករ Napoli រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា Liverpool កំពុងសម្លឹងមើលខ្សែការពារ Kim Min-jae ហើយអាចនឹងផ្ទេរយកគាត់នៅរដូវក្តៅនេះ។

Min-Jae បានធ្វើអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរដូវកាលនេះ ហើយមានក្លឹបនៅតំបន់អឺរ៉ុបជាច្រើនកំពុងតាមមើលគាត់។ កុងត្រារបស់គាត់មានតម្លៃបង់ផ្តាច់ដល់ទៅ ៤៣លានផោន។

តាមប្រភពខាងលើបានអោយដឹងថា Liverpool ត្រូវធ្វើការប្រកួតប្រជែងជាមួយនឹង Manchester United និង Tottenham សម្រាប់ការផ្ទេរកីឡាកររូបនេះ៕