មាន​ក្លឹ​ប​មួយ​រៀបចំ​កញ្ចប់​ប្រាក់ 220 លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ សម្រាប់ Lionel Messi

0

កិច្ចសន្យា​របស់ Messi ជាមួយ PSG នឹង​បញ្ចប់​នៅ​រដូវក្តៅ ហើយ​ទោះបីជា​ការ​ពិភាក្សា​បន្ត​កុងត្រា​ថ្មី​កំពុង​រៀបចំ​ក៏​ដោយ ប៉ុន្តែ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មិន​ទាន់​ដំណើរការ​នៅឡើយ​ទេ​។

បើ​យោង​តាម Marca បានអោយ​ដឹង​ថា Al-Hilal កំពុង​រៀបចំ​សំណើ​មួយ​សម្រាប់ Messi ដោយ​ផ្ដល់​ប្រាក់ 220 លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​។ ពួក​គេ​បាន​ព្យាយាម​ផ្ដល់​ជូន​កីឡាករ​អា​ហ្ស​ង់​ទី​ន​ពី Paris Saint-Germain ច្រើន​ជាង​អ្វី​ដែល Ronaldo ទទួល​បាន​ពី Al-Nassr ទៅ​ទៀត ។

ប៉ុន្តែ​មាន​របាយការណ៍​មួយ​លើក​ឡើង​ថា​កីឡាករ​វ័យ 35 ឆ្នាំ​រូប​នេះ​ចង់​បន្ត​លេង​នៅ Champions League យ៉ាង​ហោច​ណាស់​មួយ​រដូវ​កាល​ទៀត​។ Messi ក៏​ត្រូវ​បាន​គេ​ប្រាប់​ថា គាត់​បដិសេធ​ក្លឹ​ប Inter Miami របស់ MLS សម្រាប់​ហេតុផល​ដូច​គ្នា​នេះ​ដែរ​៕