ខ្សែបម្រើ​របស់ Liverpool ម្នាក់​នឹង​អវត្តមាន​ពេញ​មួយ​រដូវ​កាល

0

កីឡាករ Stefan Bajcetic របស់ Liverpool នឹង​អវត្តមាន​ពេញ​មួយ​រដូវ​កាល ដោយសារ​បញ្ហា​របួស​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ Bajcetic បាន​បង្ហោះ​លើ Instagram ថា​៖ «​ជា​អកុសល​របួស​របស់ខ្ញុំ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សម្រាក​ព្យាបាល​រហូត​ដល់​ចប់​រដូវ​កាល​»​។

«​វា​ជា​រឿង​សោកសៅ​ណាស់​ក្នុង​ការ​បញ្ចប់​ជាមួយ​រដូវ​កាល​ដ៏​អស្ចារ្យ​នេះ​សម្រាប់​ខ្ញុំ ប៉ុន្តែ​វា​ធ្វើ​អោយ​ខ្ញុំ​យល់​ថា​នេះ​គឺជា​បាល់ទាត់ ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​រឹង​មាំ​ទាំង​ផ្លូវ​កាយ
និង​ផ្លូវចិត្ត​»​។

«​ខ្ញុំ​ក៏​ចង់​អរគុណ​ហង្ស​ក្រហម​សម្រាប់​ការ​គាំទ្រ​ពេញ​មួយ​រដូវ​កាល ហើយ​ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ត្រលប់​មក​វិញ​ជាមួយ​កាយសម្បទា​រឹង​មាំ​ជាង​មុន​»៕