ក្រោយពិភាក្សាអស់ជាង ១០ម៉ោង!! Al Thani ត្រៀមដាក់សំណើរទិញក្លឹប Man Utd ជាលើកទី២

0

បរទេស៖ នេះបើយោងតាមការប្រភពពី Daily Mail បានអោយដឹងថា Sheikh Jassim bin Hasan Al Thani នឹងដាក់សំណើរទី២ ក្នុងការទិញយកក្លឹប Manchester United។ ក្រុមអ្នកតំណាងអោយ Sheikh បានជួបជាមួយខាងក្លឹប នៅ Old Trafford កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ដោយចំណាយពេលពិភាក្សាគ្នាអស់ប្រមាណ ១០ម៉ោង ដែលនេះស្ថិតនៅក្នុងជាជំហ៊ានបន្ទាប់ក្នុងការលក់ក្លឹប United។

គួរបញ្ជាក់ថាក្លឹប Man Utd បានអញ្ជើញភាគីដែលចាប់អារម្មណ៍ក្នុងការទិញក្លឹប មកធ្វើទស្សនកិច្ចនៅកន្លែងផ្ទាល់ ដើម្បីពិនិត្យមើលទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប ដើម្បីជាជំនួយក្នុងការពិចារណា និងដាក់សំណើរជាលើកទី២ ក្នុងការទិញក្លឹប៕