មិនត្រឹមតែត្រូវប្រជែង Top 4!! ប៉ុន្តែក្លឹបទាំង ២នេះ ក៏ត្រូវប្រជែងគ្នាទិញយកខ្សែបម្រើ Mac Allister

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Liverpool និង Newcastle មិនត្រឹមតែត្រូវប្រជែងយក Top 4 នោះទេ នៅរដូវកាលនេះ ប៉ុន្តែក្លឹបទាំង២ ក៏ត្រូវប្រជែងគ្នាយកខ្សែបម្រើស Alexis Mac Allister របស់ Brighton នៅរដូវក្តៅនេះផងដែរ។

ប្រភបដដែរបានបន្ថែមទៀថា កីឡាករ Mac Allister កំពុងសម្លឹងរកមើលការចាកចេញពីក្លឹប Brighton នៅចុងរដូវកាលនេះ ដែលបានធ្វើអោយក្លឹប Liverpool ចូលមកប្រជែង។ ការចង់បានខ្សែបម្រើរូបនេះ មិនមែនជាការងាយស្រួលនោះទេ ដោយសារតែមានក្លឹបជាច្រើនកំពុងចង់បានរូបគាត់៕