មិនមែន ១ ឫ២ប្រកួត នោះទេ!! ប៉ុន្តែ Casemiro អាចនឹងត្រូវអវត្តមានរហូតដល់ទៅ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានចេញនៅសេចក្តីជូនដំណឹងដោយបញ្ជាក់ថាខាងក្លឹបនឹងមិនធ្វើការតវ៉ាចំពោះរឿងកាត់ក្រហមដែលផ្តល់អោយ Casemiro នៅក្នុងការប្រកួតជាមួយនឹង Southampton នោះទេ។ ដូច្នេះ Casemiro អាចនឹងត្រូវអវត្តមាន ដល់ទៅ ៤ប្រកួត។

គួររំលឹកថា Casemiro មិនដែលបានទទួលកាត់ក្រហមភ្លាមៗយ៉ាងនេះនោះទេក្នុងការលេងអោយ Real Madrid ចំនួន ៩រដូវកាល៕