Bayern Munich កំពុង​ពិចារណា ក្នុង​ការ​បន្ត​កុងត្រា​លើ​កីឡាករ​សញ្ជាតិ​បារាំង

0

អ្នកកាសែត Sky Sports លោក Florian Plettenberg បាន​រាយការណ៍​ថា Benjamin Pavard នៅ​តែ​អាច​ចាក​ចេញពី Bayern Munich នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

របាយការណ៍​ពី​មុន​បាន​និយាយ​ថា Pavard រីករាយ​ក្នុង​ការ​បន្ត​ជាមួយ​ក្លឹ​ប​យក្ស Bayern Munich បើ​ទោះបីជា​គាត់​ចង់​ចាក​ចេញពី​ក្លឹ​ប​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​។ Bayern ក៏​កំពុង​សម្លឹង​មើល​ការ​ផ្តល់​ជូន​គាត់​នូវ​ការ​បន្ត​កិច្ចសន្យា​ផង​ដែរ​។

ប៉ុន្តែ​យោង​ទៅ​តាម Plettenberg ខ្សែការពារ​សញ្ជាតិ​បារាំង​អាច​នឹង​ត្រូវ​បាន​បាត់​ចេញពី​បញ្ជី​ឈ្មោះ​របស់ Bayern ប៉ុន្តែ​គាត់​ជា​ខ្សែការពារ​ស្លាប​ដ៏​ឆ្នើម​ម្នាក់​ដែល​មាន​ក្លឹ​ប​ជា​ច្រើន​ដូច​ជា Chelsea, Inter Milan និង Barcelona ចង់​ចុះហត្ថលេខា​លើ​រូប​គាត់​។

គួរ​រំលឹក​ផង​ដែរ​ថា ក្លឹ​ប​យក្ស​អា​ល្លឺ​ម៉​ង់​កំពុង​ពិចារណា ក្នុង​ការ​បន្ត​កុងត្រា​របស់​កីឡាករ​ជើង​ចាស់​រូប​នេះ ឬ​ត្រូវ​លក់​គាត់​ជា​ជាង​ការ​បាត់បង់​គាត់ ដោយ​មិន​មាន​តម្លៃ​ខ្លួន​៕