យោងតាម Fichajes ក្លឹប Chelsea គ្រោងនឹងប្រជែងជាមួយ Manchester United ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Frenkie De Jong របស់ក្លឹប Barcelona ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយប្រាក់ចំនួន 80 លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិហូឡង់វ័យ 25 ឆ្នាំរូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។
Manchester United ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាកររូបនេះកាលពីរដូវក្តៅមុន ហើយឥឡូវនៅតែមានបំណងចង់បានកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Barcelona៕