ក្លឹបធំៗនៅអង់គ្លេស ប្រជែងគ្នាផ្ទេរយក Raphinha

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបធំៗនៅអង់គ្លេសចំនួន ៣ បាននឹងកំពុងចាប់អារម្មណ៍កីឡាករ Raphinha របស់ក្លឹប Barcelona។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចាកចេញពីក្លឹប Leeds United មកកាន់ Camp Nou កាលពីរដូវក្តៅមុន។ ប៉ុន្តែនៅពេលនេះមានព័ត៌មានថាក្លឹប Newcastle, Chelsea និង Arsenal ចង់បានកីឡាករវ័យ ២៦ឆ្នាំរូបនេះយ៉ាងខ្លាំង៕