Man City នៅ​តែ​ចាប់អារម្មណ៍​យ៉ាង​លើ​ខ្សែការពា​របស់ Chelsea

0

Ben Chilwell បាន​ស៊ូទ្រាំ​នឹង​ការ​រង​របួស​ពេញ​មួយ​រដូវ​កាល​។ ហើយ​ថ្មី​ៗ​នេះ​កីឡាករ​រូប​នេះ ទើបតែ​បាន​ត្រលប់​មក​លេង​ក្នុង​ជម្រើស ១១​នាក់​ដំបូង​វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោក Graham Potter ។

Pep Guardiola ធ្លាប់​បាន​ព្យាយាម​ចុះហត្ថលេខា​លើ​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​ម្ដង​មក​ហើយ​កាលពី​ឆ្នាំ 2020 ប៉ុន្តែ​ការ​ចុះ​ហត្ថា​លេខា​នេះ​មិន​បាន​សម្រេច មុន​ពេល​ដែល​គាត់​បាន​ចុះហត្ថលេខា​ផ្លាស់​ពី Leicester City ទៅ​កាន់​ក្លឹ​ប​តោ​ខៀវ Chelsea ក្នុង​តម្លៃ 50 លាន​ផោន ។

បើ​យោង​តាម The Athletic បានអោយ​ដឹង​ថា Chilwell អាច​ត្រូវ​បាន​លក់​នៅ​ក្នុង​ទីផ្សា​ដោះ​ដូរ​កីឡាករ​នៅ​រដូវក្ដៅ​នេះ ។ ទន្ទឹម​នឹង​នេះ​ដែរ​ក្រុម Manchester City នឹង​ដាក់​លក់ Joao Cancelo នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មួយ​លើក​ឡើង​ថា ខ្សែការពារ​ស្លាប​ឆ្វេង នឹង​ចាកចេញ​ពេល​កិច្ចសន្យាខ្ចី​ជើង​ទៅ Bayern Munich ត្រូវ​បាន​បញ្ចប់​៕