មែន ឫទេ? Man Utd ហ៊ានចំណាយច្រើនយ៉ាងនេះ ដើម្បីចង់បាន Kane

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប United បានសម្រេចចិត្តក្នុងកាលនាំយកខ្សែប្រយុទ្ធថ្មីមកកាន់ទឹកដី Old Trafford នៅរដូវកក្តៅនេះ ហើយក្នុងនោះ Kane គឺជាជម្រើសដំបូងរបស់ក្លឹប។

ក្នុងនោះក្លឹបបិសាចក្រហម យល់ព្រមក្នុងការចំណាយនៅទឹកប្រាក់បំបែកកំណត់ត្រាដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមកបញ្ចូលក្នុងទម្រង់លេងរបស់ Erik ten Hag សម្រាប់ប្រកួតប្រជែងនាឆ្នាំក្រោយ។

គួរបញ្ជាក់ថាអនាគតរបស់ Kane នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ខណៈដែលកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៤ខាងមុខ ហើយគាត់ក៏មិនទាន់បន្តកុងត្រាថ្មីជាមួយនឹងខាង Spurs ផងដែរ៕