ចាប់បានម្នាក់! រត់រួចម្នាក់! ក្រោយនាំគ្នាធ្វើសកម្មភាពមួយនេះ

0

កណ្ដាល​៖ នៅ​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​នឹង​៣០​នាទី នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។
ជន​រង​គ្រោះ​០១​នាក់ មានឈ្មោះ វង្ស សុខ​ផេ​ន ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មេផ្ទះ​ ​មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ឈើទាល​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

ដោយឡែកជនសង្ស័យ​០២​នាក់​ មាន​ឈ្មោះ ចឺ​ត ជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ (​ឃាត់ខ្លួន​) និងឈ្មោះ ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ (​គេចខ្លួន​)។

វត្ថុ​តាង​ចាប់​យក​រួម​មាន​៖
១.​ទូរស័ព្ទ​ម៉ាក oppo ពណ៌​ស្វាយ​ចំនួន ០១​គ្រឿង (​របស់​ជន​រង​គ្រោះ​) ។
២.​ម៉ូតូ​ម៉ាក​ហុងដា C125 គ្មាន​ស្លាក​លេខ ចំនួន​០១​គ្រឿង (​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​)​។

សភាព​នៃ​រឿងហេតុ នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម្នាក់​០១​គ្រឿង ដោយ​ជនសង្ស័យ​ឈ្មោះ ចឺ​ត ជាតិ ជិះ​ម៉ូតូ​សង់​C125 គ្មាន​ស្លាក​លេខ ចំណែក​ជនសង្ស័យ​ឈ្មោះ ថា ជិះ​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ឆ្លងស្ពាន​ព្រែក​តា​មា​ក់មក​ពី​ស្រុក​ខ្សាច់កណ្តាល គោលបំណង់​មក​ធ្វើ​សកម្មភាព​ឆក់​នៅ​លើ​ផ្លូវជាតិ​លេខ​៦​។ ពេល​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​មុខ​សាលា​បឋម​សិក្សា​កោះ​រកា ភូមិ​កោះ​រកា​ឃុំ ព្រែក​អញ្ចាញ​(​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​) ក៍បាន​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​Zoomer​ឌុ​ប​កូន​ពីមុខ​ទុក​ទូរ​សព្ទ័​នៅ​ហោ​ប៉ាវ​ខោ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ចឺ​ត ជាតិ បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​លូកដៃ​ឆក់​យក​ទូរស័ព្ទ របស់​ជន​រង​គ្រោះ ចំណែក​ជនសង្ស័យ​ឈ្មោះ​ថា ជិះ​ម៉ូតូ​ពីក្រោយ ពេល​ឆក់​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​បាន ជនសង្ស័យ​ទាំង​ពីរ​នាក់ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​នឹង​ស្រែក​ចោរ​ៗ រហូត​ដល់​ចំណុច​ជិត​ស្ពាន​ព្រែក​តា​ម៉ាក់​ជន​រង​គ្រោះ​តាម​ទាន់ ហើយ​ជនសង្ស័យ​ឈ្មោះ ចឺ​ត ជាតិ បាន​ផ្តួល​ម៉ូតូ​រត់ ភ្លាម​នោះ​សមត្ថកិច្ច​យើង​ដែល​នៅ​គោលដៅ​ស្ពាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​នឹង​វត្ថុ​តាង ចំណែក​ជនសង្ស័យ​ឈ្មោះ ថា បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្ទាប់​មក​សមត្ថកិច្ច​យើង​បាន​យក​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ចឺ​ត ជាតិ បាន​សារភាព​ថា ខ្លួន​នឹង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

ចំពោះ​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។ករណី​នេះ​ជំនាញ​នឹង​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ