Juventus ចង់បានខ្សែប្រយុទ្ធរបស់ Spurs មកជំនួសកន្លែង Vlahovic

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CalcioMercatoWeb បានអោយដឹងថាក្លឹប Juventus កំពុងសម្លឹងមើលខ្សែប្រយុទ្ធមួយរូបមកជំនួសកន្លែងរបស់ Dusan Vlahovic នៅរដូវក្តៅនេះ។ ដោយក្នុងនោះកីឡាករ Richarlision របស់ Spurs គឺជាជម្រើសដ៏សាកសមមួយផងដែរ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ នឹងចាកចេញពីទឹកដី Turin នៅរដូវក្តៅនេះ។ ហើយកីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៥ឆ្នាំ បានក្លាយទៅជាជម្រើសសាកសមក្នុងការមកជំនួសកន្លែងគាត់។ មួយវិញទៀតគាត់ក៏អាចបន្តស្នាក់នៅជាមួយនឹង Spurs ប្រសិនជា Conte នឹងចាកចេញនៅរដូវក្តៅ៕